មើលជាមុន

មើលព័ត៌មាន ខូតាហ្វឺ បន្ថែមទៀតលើវីដេអូ។

លក្ខណៈពិសេស

ខូតាហ្វឺ គឺជាក្រុមហ៊ុនបច្ចេកវិទ្យាមួយដែលបានបង្កើតដំណោះស្រាយដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែង។ការបណ្តាក់ទុនចម្បងនាពេលបច្ចុប្បន្នរបស់ ខូតាហ្វឺ គឺការធ្វើដំណើរ និង ទេសចរណ៍
ជាពិសេសការកក់ទីស្នាក់នៅ និង ការកក់ការធ្វើដំណើរ។

កក់ការស្នាក់នៅជាមួយ ខូតាហ្វឺ

យើងជាក្រុមហ៊ុនផ្ដល់ជូនសេវាកក់ការស្នាក់នៅ អនឡាញ(Online) ដែលមានមូលដ្ឋាននៅកម្ពុជាមានអាទិភាព
ក្នុងការបង្កើតបទពិសោធន៍ដ៏អស្ចារ្យសម្រាប់អតិថិជនរបស់យើងជាមួយនឹងឧបករណ៍ និង លក្ខណៈពិសេសដែល
ត្រូវបានរចនាឡើងដើម្បីធ្វើឱ្យការកក់មានភាពងាយស្រួល និង មានសុវត្ថិភាព។

រង្វាយតម្លៃនិងចែករំលែក

ការដាក់ពិន្ទុ និង រង្វាយតម្លៃកន្លែងស្នាក់នៅដែល
អ្នកស្នាក់នៅ ធ្វើឱ្យអ្នកផ្សេងដឹងអំពីបទពិសោធន៍
របស់អ្នក។ ណែនាំកន្លែងស្នាក់នៅដល់មិត្តភក្តិ ឬ បន្ថែមវាទៅក្នុងបញ្ជីបំណង។

ស្វែងរក និង កក់ទីស្នាក់នៅ

រុករកនិងស្វែងរកដៃគូកន្លែងស្នាក់នៅរបស់យើងនៅទូទាំងប្រទេស។ ការកក់ដោយអនាមិក កក់កន្លែងផ្សេង ឬ បង្កើតគណនីហើយរក្សាទុកការកក់ទាំងអស់
នៅកន្លែងតែមួយ។

កិច្ចព្រមព្រៀងនិងការផ្សព្វផ្សាយ

កក់បន្ទប់ជាមួយការផ្សព្វផ្សាយនិងការបញ្ចុះតម្លៃដែលកំណត់ដោយដៃគូកន្លែងស្នាក់នៅរបស់យើង។ មើលប្រភេទ ការបញ្ចុះតម្លៃ Secret deals នេះគឺជាការបញ្ចុះតម្លៃពិសេសសម្រាប់អ្នកប្រើប្រាស់ ខូតាហ្វឺ។

គ្រប់គ្រងការកក់

និយាយជាមួយម្ចាស់ទីស្នាក់នៅហើយធ្វើការស្នើសុំមុនពេលអ្នកមកដល់។ បោះបង់ការកក់របស់អ្នក ឬ បន្ទប់ខ្លះនៅក្នុងការកក់។ កក់ទីស្នាក់នៅជាមួយកន្លែងស្នាក់នៅផ្សេងទៀត។

សូមរីករាយក្នុងការធ្វើដំណើរ

សូមរីករាយក្នុងការធ្វើដំណើរជាមួយអ្នកបើកបររបស់យើងដោយការចុចសាមញ្ញ។ បន្ថែមទីតាំងញឹកញាប់របស់អ្នកទៅចំណូលចិត្ត។ ប្រើឧបករណ៍សង្គ្រោះបន្ទាន់នៅពេលអ្នកស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់។

ការផ្សព្វផ្សាយ និង​​ ការថែមជូន

អ្នកនឹងទទួលបានការជូនដំណឹងអំពីការបញ្ចុះតម្លៃ និង ការថែមជូន។ យើងបានចាប់ដៃគូជាមួយគ្រឹះស្ថានអាជីវកម្មជាច្រើន ដើម្បីនាំមកនូវការបញ្ចុះតម្លៃដល់អតិថិជនរបស់យើង។

រង្វាយតម្លៃការជិះ

ដាក់ពិន្ទុនិងរង្វាយតម្លៃសម្រាប់អ្នកបើកបរ និង ការធ្វើដំណើរ។ សូមឱ្យយើងដឹងអំពីព័ត៌មានអ្នកបើកបររបស់យើង
ហើយយើងអាចធ្វើបានប្រសើរជាងមុនដូច្នេះយើង
អាចធ្វើឱ្យការធ្វើដំណើរថ្ងៃបន្ទាប់របស់អ្នកកាន់តែងាយស្រួលនិងមានផាសុកភាព។

គ្រប់គ្រងគណនី

មើលប្រវត្តិការធ្វើដំណើរនិងរង្វាយតម្លៃរបស់អ្នកឡើង
វិញទាំងអស់។ កំណត់ចំណូលចិត្តរបស់អ្នកនៅពេលធ្វើដំណើរនិងជូនដំណឹង។ បន្ថែមមិត្តភក្តិនិងក្រុមគ្រួសាររបស់អ្នក ជាទំនាក់ទំនងបន្ទាន់។

កក់ការធ្វើដំណើរជាមួយ ខូតាហ្វឺ

រីករាយការធ្វើរដំណើរដ៏ងាយស្រួល។ យើងបានចាប់ដៃគូជាមួយអ្នកបើកឡាន និង រ៉ឺម៉កម៉ូតូ (តុកតុក) ហើយពួកគេបានត្រៀមខ្លួនដឹកអ្នកដោយសុវត្ថិភាពទៅកាន់គោលដៅរបស់អ្នក។ ទាញយកកម្មវិធី Cotafer ហើយចាប់ផ្តើមសាកល្បងវាថ្ងៃនេះ។

ទាញយកកម្មវិធី ខូតាហ្វឺ ឥឡូវនេះ

ឥឡូវនេះកម្មវិធី ខូតាហ្វឺ មានសំរាប់ទាញយក។ ចូលរួមជាមួយយើង និង ធ្វើអោយជីវិតរបស់អ្នកងាយស្រួល។

អ្នកបើកបរ​
អ្នកជិះ

ទំនាក់ទំនង

  • ទាក់ទងជាមួយពួកយើងដោយផ្ទាល់ ឬ ប្រើទម្រង់ទំនាក់ទំនងខាងក្រោម
  • #522, ផ្លូវ 1986, សង្កាត់ ភ្នំពេញថ្មី, ខណ្ឌ សែនសុខ, ភ្នំពេញ
  • 855 23 982 666 | 855 23 987 768
  • [email protected]
តួរអក្សរ​អនុញ្ញាតក្នុងចន្លោះ អប្បបរិមារ ៣ និង អតិបរិមារ ៣០
តួរអក្សរ​អនុញ្ញាតក្នុងចន្លោះ អប្បបរិមារ ៨ និង អតិបរិមារ ១៥០
ខ្ញុំបានអាន និង យល់ស្របនឹងលក្ខខណ្ឌដែលបានលើកឡើងរបស់ ខូតាហ្វឺ នៅក្នុងគោលការណ៍ ឯកជន និង លក្ខខណ្ឌប្រើប្រាស់